oop|តើclass និង object ជាអ្វី?
Object & Class ជា ធាតុសំខាន់ពីរក្នុង OOP ដែលយើងចាំបាច់ ឈ្វេងយល់ដោយខានតែបាន។
Object-វត្ថុ ជាអ្វី?
ការប្រៀបធៀប Object-វត្ថុ ក្នុងជិវីត ជាក់ស្កែងនិងក្នុង Object-វត្ថុ ក្នុងការសរសេរកម្មវិធីកុំព្យូទ័រ
-
Object-វត្ថុ ក្នុងជីវិតជាក់ស្ដែង: បើសិនយើងក្រឡេកមើលក្នុងជិវិតជាក់ស្ដែងយើងនឹងសង្កេតឃើញ Object-វត្ថុ ជាច្រើននៅជុំវិញខ្លួនយើងដូចជា: ឡាន, ឆ្កែ, មនុស្ស,.. Object-វត្ថុ ទាំងនេះ គឺសុទ្ធតែមាន លក្ខណសំគាល់ ពីរ គឺ អត្តសញ្ញាណ(ពណ៌ កំពស់,ស្បែក) និង សកម្មភាព(រត់ ដេក ដើរ ឈរ អង្កុយ)
-
Object-វត្ថុ ក្នុងការសរសេរកម្មវិធីកុំព្យូទ័រ:
Object-វត្ថុ ក្នុងការសរសេរកម្មវិធីកុំព្យូទ័រ ក៏មានអត្តសញ្ញាណនិងសកម្មភាព។ អត្តសញ្ញាណនិងសកម្មភាព ត្រូវបានសម្ដែងចេញតាមរយៈរូបរាង និងសកម្មភាព
ដូច្នេះ Object-វត្ថុ ក្នុង ការសរសេរកម្មវិធីកុំព្យូទ័រ គឺជាការពណ៌នា អំពី រូបរាង អត្តសញ្ញាណ ដែលជាចំនុចសំគាល់វត្ថុ ជាក់ស្ដែងនោះ តាមរយៈ Properties និង Methods
សូមចាំពាក្យពីរនេះ Properties និង Methods និយាយដល់ Object គឺ និយាយ ដល់ Properties និង Methods។
Class – ថ្នាក់ជាអ្វី?
មិនមែនជាថ្នាក់រៀនទេ សូមកុំច្រលំ តែវាគឺជា គំរូ ជាម៉ូដែល ឬ ជាប្លង់ ទូទៅ មួយរបស់ object។
ឧទាហរណ៏: Class : Person មានអត្តសញ្ញាណគឺ Name,Age,Address… និងសកម្មភាព ដើរ,ឈរ,អង្កុយ… និងត្រូវបានពណ៌នានៅលើ Class.
ឧទាហរណ៏:Object: Object ជាក់ស្ដែង Person ដែលត្រូវបានបង្កើតចេញពី Class Person ហើយនឹងមានលក្ខណសំគាល់ Name = Soeng HengLee,Age =2,Address = Cambodia…និង បណ្ដា សកម្មភាព ដែលមាននៅក្នុង Class។
*យល់ថា class គឺជាការពណ៌នាភាពជាគំរូ ទូទៅមួយ (ឧទាហរណ៏៖ ឡាន), ចំណែក Object ជាវត្ថុជាក់ស្ដែង (ឧទាហរណ៏៖ ឡាន TOYOA, BMW,HONDA)
*យល់ទៀតថា Class គឺបង្កើតចេញបាន ជា Object