Softwares|ការនែនាំពី Design Pattern
Design Pattern គឺជាបច្ចេកទេសក្នុងការបង្កើតកម្មវិធីកុំព្យូទ័រតាមលក្ខណៈ Object, វាមានសារសំខាន់សម្រាប់អ្នកសរសេរកម្មវិធី។សម្រាប់អ្នកដែលពូកែសរសេរកម្មវិធី គឺត្រូវចេះផ្នែកនេះអោយច្បាស់។
វាត្រូវបានគេប្រើភាគច្រើនក្នុងភាសាបង្កើតកម្មវិធីជាទំនោរOOP។វានឹងផ្តល់អោយ អ្នកនូវការ “រចនាគំរូ“, ដំណោះស្រាយសម្រាប់ដោះស្រាយរាល់បញ្ហារួម ហើយដែលយើងតែងជួបប្រទះក្នុងការសរសេរបង្កើតកម្មវិធី។ ជាក់ស្ដែងគឺមិនខុសអីពីនៅពេលដែលអ្នកជួបបញ្ហានោះអ្នកនឹងព្យាយាមរកដំណោះស្រាយ តែប្រហែលជាដំណោះស្រាយរបស់អ្នកនៅមិនទាន់ជាដំណោះស្រាយដ៏ប្រសើរបំផុតមួយ និងទូទៅមួយនៅឡើយ ។
Design Pattern គឺជួយអ្នកក្នុងការដោះស្រាយបញ្ហាតាមរបៀបមួយដ៏ប្រសើរបំផុត, ផ្តល់អោយអ្នកនូវរាល់វិធីសាស្ត្រដោះស្រាយក្នុងការបង្កើតកម្មវិធីជាលក្ខណៈ OOP.
ក្នុង Design Pattern ចែកជា 3 ក្រុមរួមមាន:
– Creational Pattern (ក្រុម បង្កើត) រួមមាន: Abstract Factory, Factory Method, Singleton, Builder, Prototype. វានឹងជួយអ្នកក្នុងការបង្កើតថ្មីនូវ object។
ដូចអ្នកធ្លាប់ដឹងរួចមកហើយថា ដើម្បីបង្កើតបាននូវ Object ថ្មីមួយគឺយើងប្រើ keyword new, សម្រាប់ក្រុម Creational Pattern នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ជាការបង្កើតឡើងនូវ Object ដែលយើងមើលមិនឃើញនូវពាក្យគន្លះ (new) ក្នុងការបង្កើត Object នេះឡើយ។
– Structural Pattern (ប្រភេទជា រចនាសម្ព័ន្ធ) រួមមាន: Adapter, Bridge, Composite, Decorator, Facade, Proxy និង Flyweight.. វាប្រើសម្រាប់ បង្កើត, កំណត់ទំនាក់ទំនងរវាង Object នឹងគ្នា។
– Behavioral Pattern រួមមាន: Interpreter, Template Method, Chain of Responsibility, Command, Iterator, Mediator, Memento, Observer, State, Strategy និង Visitor. ក្រុមនេះប្រើសម្រាប់ក្នុងការអនុវត្តរាល់សកម្មភាពរបស់ Object
Design Pattern ជួយអោយអ្នកងាយហៅកូដមកប្រើឡើងវិញ និឹង ធ្វើការ មន្ថែមមុខងារផ្សេងបានយ៉ាងទូលំទូលាយនឹងងាយស្រួល
ដើម្បីត្រៀមស្វែងយល់ពី Design Pattern អ្នកគម្បីក្ដាប់អោយបានច្បាស់នូវសញ្ញាណមួយចំនួនខាងក្រោម
– លក្ខណពិសេសទាំង៤របស់ OOP: inheritance (ជាការទទួលមរតក), Polymophism (ជាពហុទំរង់), Abstract(ជាអរូបី), Packaging (ជាកញ្ចាប់).
– ចំពោះ interface និង abstract. ទាំងពីរយ៉ាងនេះ គឺសំខាន់ខ្លាំងណាស់ , ដើម្បីយល់បាននិងអាចអនុវត្តបានលើសញ្ញាណទាំង២យ៉ាងនេះ ប្រហែលអាចចំណាយពេលវេលាខ្លះក្នុងការស្វែងលំអិតនិងស៊ីជំរៅ, តែដល់តែពេលដែលយើងបានយល់ច្បាស់នោះអ្នកនឹងមើញតំលៃ និងភាពចំាបាច់របស់វា.
– ចូរបោះបងគំនិត អំពី Structured programming, ដោយផ្ដោតសំខាន់លើ OOP ទាំងស្រុងតែម្ដង។
បើសិនមានផលវិបាកក្នុងការត្រៀមខ្លួនខាងលើ នោះ អ្នកអាចទំនាក់ទំនងមកខ្ញុំ ។ ខ្ញុំនឹងព្យាយាម ចែករំលែកចំណេះដឹងដែលមានលើផ្នែក OOP។ ក្រោយពេលអ្នកច្បាស់លើវាហើយ, អ្នកចាប់ផ្ដើមរៀន Design Pattern កាន់តែឆាប់កាន់តែល្អ។ ហើយក្រោយពេលអ្នកចេះ Design Pattern អ្នកមានកាន់តែមានឧត្ដមភាពលើជំនាញរបសអ្នក។