Python|វគ្គបង្រៀន python ដោយមិនគិត​ប្រាក់

ខ្ញុំបានបើកវគ្គបង្រៀន python programming lanuage ដោយមិនយក​កម្រៃ បើអ្នកទាំងអស់​គ្នាចាប់អារម្មណ៏សូមទំនាក់ទំនងមកខ្ញុំតាមរយៈ kanel

ខ្ញុំបង្រៀន២ថ្ងៃក្នុងអាទិត្យ ចន្ទនិង​ពុធ។

_config.yml

វគ្គបង្រៀន​នេះគឺបង្រៀនជាមួយ​នឹងការអនុវត្តសរសេរកូដផ្ទាល់ រូចចុងបញ្ចប់នៃផ្នែកនិមួយៗគឺមានដាក់អោយធ្វើគម្រោងជាក់ស្ដែង ដើម្បីធានាបានថា អ្នកចូលរួមសិក្សាអាចយក​ទៅប្រើ​ការបានក្រោយរៀនចប់

បទណែនាំភាសា Python

១. Python គឺ អ្វី?

Python គឺជាភាសាកម្មវិធីដ៏ពេញនិយមមួយ បង្កើតឡើងនៅឆ្នាំ 1991 ដោយលោក Guido van Rossum ។ និង ប្រើដើម្បី :

១)សាងវេប (ផ្នែកខាងម៉ាស៊ីនបម្រើ), web development
២)សាងកម្មវិធី, software development
៣)គណិតវិទ្យា, mathematics
៤)សរសេរស្គ្រីបប្រព័ន្ធ system scripting ។

២.Python អាចធ្វើអ្វីបានខ្លះ?

១)Python អាចប្រើលើម៉ាស៊ីនបម្រើដើម្បីបង្កើតកម្មវិធីវេបបាន ។

២)Python អាចប្រើអមជាមួយកម្មវិធីដើម្បីបង្កើតលំហូរការងារ។

៣)Python អាចតភ្ជាប់ទៅប្រព័ន្ធមូលដ្ឋានទិន្នន័យបានហើយក៏អាចអាននិងកែប្រែឯកសារបានផងដែរ។

៤)Python អាចប្រើដើម្បីចាត់ការទិន្នន័យទំហំធំនិងធ្វើគណិតវិទ្យាស្មុគ្រស្មាញបាន ។

៥)Python អាចប្រើដើម្បីបង្កើតគំរូបានលឿន ឬ ដើម្បីសាងផ្នែកទន់ដែលត្រៀមផលិតបាន ។

៣.ហេតុអ្វីក៏ Python?

Python ធ្វើការលើប្រព័ន្ធផ្សេងៗគ្នា (Windows, Mac, Linux, Raspberry Pi ជាដើម) ដែលហៅថា ពហុប្រព័ន្ធ (cross-platform) ។

Python មានប្រយោគ(syntax)សាមញ្ញស្រដៀងទៅនឹងភាសាអង់គ្លេស។

Python មានរូបប្រយោគដែលអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធី(developer)សរសេរកម្មវិធីដែលមានបន្ទាត់តិចជាងភាសាសរសេរកម្មវិធីដទៃទៀត ។

Python រ៉ាន់(run)លើប្រព័ន្ធបកប្រែ(interpreter) មានន័យថា កូដអាចត្រូវបានបក(executed)ភ្លាមៗ នៅពេលកូដនោះសរសេររួច ។

នេះមានន័យថា ការបង្កើតគំរូដើម(prototyping)អាចធ្វើបានលឿនរហ័ស ។

Python អាចធ្វើបានតាមវិធីបែបលំដាប់លំដោយ (procedure ឬ Function) វិធីបែបអាស្រ័យវត្ថុ (OOP) ឬ វិធីបែបកិរិយា (function)។

ហើយនេះជាអ្វីដែល​យើងបាន​បង្រៀន៖ ឯកសាបង្រៀន

Written on March 24, 2019